ឃាត់ខ្លួន​លោក គុយ​ វ៉ាត​ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​

ភ្ភ្នំពេញលោកគុយ​ វ៉ាត​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​។ នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះចែកចាយជាសារធារណៈនៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។

បណ្ដាញ Facebook បានបង្ហោះថា សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ២៤​ សីហា​ ឆ្នាំ​ ២០២៤​ បាន​ឃាត់ខ្លួន​លោក គុយ​ វ៉ាត​ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ​។

បើកតាម Facebook បញ្ជាក់ថា ជ​នរងគ្រោះជាច្រេីន​បានដាក់​ពាក្យ​បណ្ដឹង​ប្ដឹងលោកគុយ វ៉ាត

ជុំវិញព័ត៌មាន ការឃាត់ខ្លួនលោក គុយ​ វ៉ាត​ យ៉ាងដូច្នេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លំអិតនៅឡើយចំពោះករណីនេះ។

ពីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តី នៅពុំទាន់ទទួលបានការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធ ជុំវិញការឃាត់ខ្លួនលោក គុយ​ វ៉ាត​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP