លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ នេះ បានបន្តដឹកនាំសហការី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១០០គ្រួសារទៀត មកពី ឃុំចំនួន៣នៃស្រុកសំឡូត។ ក្នុងនោះឃុំតាសាញប៉ះពាល់ចំនួន៧២គ្រួសារ លើភូមិចំនួន៤ បណ្តាលអោយ (រលំទាំងស្រុង ២ខ្នងផ្ទះ និងរបើកដំបូល៧០ខ្នងផ្ទះ) ឃុំអូរសំរិល ប៉ះពាល់ចំនួន ២៥គ្រួសារ មកពីភូមិចំនួនចំនួន៣(រលំទាំងស្រុង២ខ្នង និងរបើកដំបូល២៣ ខ្នង) និងឃុំស៊ុងប៉ះពាល់៣គ្រួសារ លើភូមិចំនួន១ក្នុងនោះ (របើកដំបូល៣ខ្នង)។
ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅទីតាំងវត្តតាសាញ់ចាស់ ឃុំតាសាញ់ស្រុកសំឡូត។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១-៣១ខែមីនា ឆ្នាំ២០២៣ ខេត្តបាត់ដំបង រងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើ ស្រុកចំនួន១១ ក្នុងឃុំចំនួន៣៣ឃុំ និងភូមិចំនួន៣៦ភូមិបណ្តាលអោយប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៥២១ខ្នង(៥២១គ្រួសារ) ប៉ះពាល់វត្តអាម សាលារៀន និង រន្ទះបាញ់ងាប់គោខូចខាតសម្ភារ:ជាច្រើនផងដែរ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សំពត់ថង់១ និងមុង១ផងដែរ៕SRP