ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ ត្រូវបានរន្ទះបាញ់ សម្លាប់នៅល្ងាចថ្ងៃពុធម្សិលមិញ នៅចំណុចតាមផ្លូវរទេះក្នុងព្រៃសហគមន៍ ស្ថិតក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះ ឈ្មោះ ពីង ហេ ភេទប្រុសអាយុ ៣៩ឆ្នាំ រស់នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុខរបរដើររកឃ្មុំ និងដុតធ្យូង។
ប្រភពបានអីដឹងថា ជនរងគ្រោះ មានស្នាមរន្ទះបាញ់ និងនៅលើសក់ក្បាល ស្នាមឆេះខ្លោចសក់ ហើយ
នៅកន្លែងកើតហេតុ នៅលើដើមឈើទាល មានដើមវល្លិ៍គុយឡើង ហើយដើមវល្លិ៍គុយ មានស្នាមដាច់រលាត់ ដោយសារគ្រាប់រន្ទះបាញ់ និងនៅនិងដីលើផ្លូវ ឃើញមានស្នាមរន្ទះបាញ់ឆូត មួយកន្លែង ចម្ងាយពីជនរងគ្រោះដួល ០៥ ម៉ែត្រ។
យោងតាមការធ្វើកោសល្យវិច័យរបស់ជំនាញនិងគ្រូពេទ្យមណ្ឌលសុខភាពត្បែង សន្និដ្ឋានថា រងគ្រោះបានស្លាប់ដោយសារ រន្ទះបាញ់ពិតមែន៕SRP