មន្ត្រីកម្ពុជា ចាប់បុរសជនជាតិឡាវចំនួន២នាក់ និងថ្នាំញៀនជិត១៣គីឡូក្រាម

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនឡាវចំនួន ២នាក់ នឹងគ្រឿងញៀន១៣កញ្ជាប់ធំ។

ការចាប់ខ្លួនធ្វើឡើងនៅក្បែរព្រំដែនកម្ពុជាឡាវ នៅថ្ងៃចន្ទ ម្សិលមិញ ស្ថិតនៅចំណុចស្ពានទី២ ក្នុងភូមិសាស្ត្រទឹកដី ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅជិតតំបន់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ។

មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនបានថ្លែងថា ជនសង្ស័យទាំង២នាក់ ១/ ឈ្មោះ កែវ គង់មឿង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចមកែវ ស្រុកកៃសន ខេត្ត សុវណ្ណ និងទី២/ ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងច័ន្ទ ប្រទេសឡាវ។

មន្ត្រីកម្ពុជាដដែលបានបន្តថា ករណីនេះ គឺជនសង្ស័យ បានធ្វើសម្មភាពបន្លំភ្នែកសមត្ថកិច្ច ព្រោះបានប្រើប្រាស់ រថយន្តពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ បើកបរឆ្លងកាត់តាមច្រករបៀង ចូលមកទឹកដីកម្ពុជា។

ដោយមានការសង្ស័យ សមត្ថកិច្ចកម្ពុជាក៏បានឃាត់សាកសួរ និងត្រួតពិនិត្យលិខិតឆ្លងដែន ដោយរកនៅក្នុងរថយន្តឃើញធុងពណ៌បៃតងមួយច្នៃដាក់ស្កររងូ (កាកស្ករ) មួយកំណាត់លើ និងបិទសន្ទះពីក្នុង ហើយកម្លាំងសមត្ថកិច្ច ក៏បានកាត់ធុងហើយប្រទះឃើញកញ្ចប់ថ្នាំញៀន ដោយបង្កប់ជាមួយដីខ្សាច់ចំនួន ១៣កញ្ចប់ធំ មានទម្ងន់ជាង១២គីឡូក្រាម។

បើតាមមន្ត្រីជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕SRP