ទឹកចិត្តមនុស្សធម៌ របស់ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ចូលរួមបច្ច័យចំនួន៥០០ដុល្លា​រ ដល់បុរសរុញរ៉ឺម៉ក លក់ម្ជូរដែលត្រូវបានម៉ូតូបុកស្លា..ប់

ខេត្តសៀមរាប៖ជាទឹកចិត្តមនុស្សធម៌ដ៏ប្រពៃ របស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដែលបានជួយឧបត្ថម្ភថវិកា ដល់បុរស ដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅរសៀលម៉ោង៣ ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០២៣​ នៅកំណត់ផ្លូវកៅស៊ូ​ ពីវត្តចក​ ទៅផ្សារក្របីរៀល​ ​ស្ថិតនៅក្នុង​សង្កាត់ស្រង៉ែ​ ក្រុងសៀមរាប​។

ជនរងរងគ្រោះ ឈ្មោះជួង​ សុគន្ធ​ ភេទប្រុសអាយុ២៩ឆ្នាំ​ មុខរបរុញរទេះលក់ម្ជួរ​ បានបាត់បង់ជីវិត​នៅកន្លែងកេីតហេតុ​។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានលើកឡើងថា ខ្ញុំបាទ​ បានជួប​ និងឃេីញគ្រោះថ្នាក់ចរាចរណ៍មួយ រវាងអ្នករុញរទេះលក់ម្ជួរ​ ដោយម៉ូតម៉ាកហុងដា​ C125 ពណ៌ខ្មៅ​ បានបេីកបុកពីក្រោយ​អ្នករុញរទេះលក់ម្ជួរ​​ នៅកំណត់ផ្លូវកៅស៊ូ​ ពីវត្តចក​ ទៅផ្សារក្របីរៀល​ ។ ចំណែកអ្នកជិះម៉ូតូ​ក៏រងរបួសធ្ងន់ធ្ងរផងដែរ​។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បន្តថា ដោយជនរងគ្រោះ​ ទីទ័លក្រ​ ជីវភាពខ្វះខាត​ គ្មានសាច់ញាតិ មានតែពីរនាក់ប្តីប្រពន្ធ​ និងកូន​តូចមួយ​ ខ្ញុំបាទ បានចាត់ចែង រថយន្តពេទ្យដឹកសព​ យកទៅវត្ត​ ដេីម្បីរៀបចំធ្វេីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា​។

ខ្ញុំបាទបានចូលរួមបច្ច័យចំនួន៥០០ដុល្លា​។ សូមអោយវិញ្ញាណក្ខន្ធ​ ក្មួយបានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាតឡេីយ៕SRP