ខេត្តកំពង់ចាម៖បើតាម លោក វ៉ា ចំរើន ក្រុមប្រឹក្សាឃុំដងក្តា បានប្រាប់ឲ្យដឹងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញ ជាគណៈអធិបតី នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ ដើម្បីសម្ពោធសមិទ្ធផលមួយចំនួន មានដូចជា អគាររង់ចាំនៅមណ្ឌលសុខភាពដងក្តា , ផ្ទះគ្រូបង្រៀន , និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ដែលឆ្លងកាត់ភូមិសូទិចកើត សូទិចកណ្ដាល និងសូទិចលិច ស្ថិតនៅក្នុងឃុំដងក្តា។
សូមជម្រាបថានៅថ្ងៃចន្ទនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំសម្ពោធសមិទ្ធផលមួយចំនួន និងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៣.០០០ ម៉ែត្រ ស្ថិតនៅក្នុងឃុំដងក្តា ស្រុកស្ទឹងត្រង់៕SRP