«ឧកញ៉ា គិត ម៉េង» គ្រប់រឿងស្នេហាមានលក្ខណៈពិសេស ខុសប្លែកពីគ្នា និងពោរពេញដោយភាពស្រស់ស្អាត ប៉ុន្តែរឿងស្នេហារបស់យើងគឺជារឿងដែលបងចូលចិត្តជាងគេ

«ឧកញ៉ា គិត ម៉េង» គ្រប់រឿងស្នេហាមានលក្ខណៈពិសេស ខុសប្លែកពីគ្នា និងពោរពេញដោយភាពស្រស់ស្អាត ប៉ុន្តែរឿងស្នេហារបស់យើងគឺជារឿងដែលបងចូលចិត្តជាងគេ

ឧកញ៉ា គិត ម៉េង៖ “គ្រប់រឿងស្នេហាមានលក្ខណៈពិសេស ខុសប្លែកពីគ្នា និងពោរពេញដោយភាពស្រស់ស្អាត ប៉ុន្តែរឿងស្នេហារបស់យើងគឺជារឿងដែលបងចូលចិត្តជាងគេ”។

តើបងគួរចាប់ផ្ដើមសរសេរចេញពីចំណុចណាដើម្បីបង្ហាញពីភាពអស្ចារ្យរបស់អូន ចំណាន?  នៅពេលដែលបងអង្គុយនៅទីនេះ ហើយគិតអំពីរយៈពេលនៃឆ្នាំដែលយើងរស់នៅជាមួយគ្នា បងមិនអាចហាមចិត្តខ្លួនឯងមិនឱ្យញញឹមម្នាក់ឯងបានទេ ហើយបងចងចាំថាថ្ងៃនេះជាថ្ងៃគម្រប់ខួបមួយទៀតនៅក្នុងដំណើររឿងរបស់យើង។

នៅថ្ងៃដ៏ពិសេសនេះ បងចង់ប្រាប់មនុស្សទាំងអស់នៅលើពិភពលោកម្តងទៀត ដោយក្តីរីករាយថា ការរៀបអាពាហ៍ពិពាហ៍ជាមួយអូនគឺជារឿងដ៏ប្រពៃបំផុតដែលបានកើតទ្បើងចំពោះបង។  បងជ្រើសរើសស្ត្រីដ៏ល្អត្រឹមត្រូវម្នាក់ដែលធ្វើឱ្យបងសប្បាយចិត្តជារៀងរាល់ថ្ងៃ។

បងចងចាំនូវផ្កាដ៏ស្រស់ស្អាត ស្នាមញញឹមដ៏រីករាយ និងបរិយាកាសពោរពេញដោយក្តីស្រទ្បាញ់នៃថ្ងៃមង្គលការរបស់យើង។  ថ្ងៃដែលអូននិងបងកាន់ដៃគ្នាលើផ្លូវជីវិតស្វាមីភរិយា គឺជាថ្ងៃដ៏រីករាយបំផុតក្នុងជីវិតរបស់បង ហើយចាប់តាំងពីពេលនោះមក សុភមង្គលនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។

មានពាក្យមួយឃ្លាដែលថា មនុស្សពីរនាក់ដែលស្រទ្បាញ់គ្នាច្រៀងចម្រៀងដូចគ្នានៅក្នុងបេះដូងពួកគេ ហើយចំពោះយើងវិញ អូនចំណាន និងខ្ញុំ មានបទចម្រៀងដែលយើងចូលចិត្ត គឺបទដែលត្រូវបានលេងក្នុងថ្ងៃមង្គលការយើង ជាបទដែលពួកយើងតែងតែច្រៀងជាមួយគ្នា។

អូន ចំណាន បានបង្ហាញឲ្យឃើញថាស្នេហាមិនមែនគ្រាន់តែជាពាក្យសម្ដីនោះទេ តែជាអារម្មណ៍ដែលគាត់បង្ហាញរៀងរាល់ថ្ងៃ។  ចំណាន ធ្វើឱ្យខ្ញុំស្រទ្បាញ់គាត់ជាខ្លាំង។  វាហាក់ដូចជាការស្វែងរកបំណែកនៃល្បែងផ្គុំរូបដែលបាត់អ៊ីចឹង។  ខ្ញុំបានរកឃើញក្តីស្នេហ៍ដែលខ្ញុំបានស្វែងរក នោះគឺអូន ចំណាន។

ការជួបអូនជាវាសនា ហើយការចាប់ចិត្តប្រតិព័ទ្ធលើអូនគឺជាបុពេសន្និវាស។  នៅលើលោកដែលអ្វីៗមិនប្រាកដប្រជា អូន ចំណាន ជាមនុស្សដែលបងជឿជាក់លើ ហើយនឹងមានភាពប្រាកដប្រជាជាមួយជានិច្ច។  ពេលដែលបងនៅជាមួយអូនកាន់តែច្រើន ក្តីស្រទ្បាញ់បងចំពោះអូនកាន់តែធំ។

ថ្ងៃនេះ ជាថ្ងៃនៃការប្រារព្ធអបអរសាទរក្តីស្នេហ៍ ការប្តេជ្ញាចិត្ត និងការលះបង់ដ៏អស្ចារ្យរបស់យើងទាំងពីរ។ នេះជាពិធីអបអរសាទរនៃការរួមរស់ជាមួយគ្នា និងពេលវេលាដ៏រីករាយរបស់យើងយ៉ាងពិតប្រាកដ។ យើងអបអរសាទរការសម្រេចចិត្តដ៏ល្អបំផុតដែលយើងបានធ្វើ នោះគឺ ការកសាងជីវិតរួមគ្នា និងធ្វើជាឪពុកម្តាយដល់កូនៗរបស់យើង។  បងអរគុណអូនសម្រាប់ការក្លាយជាចំណែកនៃបេះដូងរបស់បង។

ជូនចំពោះភរិយាដ៏ស្រស់ស្អាតរបស់បង ម្តាយរបស់កូនៗរបស់បង និងដៃគូពេញមួយជីវិតរបស់បង បងស្រឡាញ់អូនលើសពីអ្វីៗទាំងអស់ដែលមិនអាចកាត់ថ្លៃបាន។ 

រីករាយខួបអាពាហ៍ពិពាហ៍របស់យើង អូន ចំណាន!