សម្រេចបិទនិងដកហូតលិខិតអនុញ្ញាត មជ្ឈមណ្ឌលកែសម្ផស្ស អីម២៥ ប៊ីយូធី ក្រោយ និងគ្មានជំនាញបណ្ដាលឱ្យមនុស្សស្លា..ប់

0

ក្រសួងសុខាភិបាលនៅថ្ងៃទី៤ ខែមីនា នេះ ចេញសេចក្តីសម្រេចបិទនិងដកហូតលិខិតអនុញ្ញាតឱ្យបើក មជ្ឈមណ្ឌលកែសម្ផស្សឯកជនឈ្មោះ អីម២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះលេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត គោគ ចន្ទី ជាអ្នកទទួល ខុសត្រូវ ដោយមូលហេតុបុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។

ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួល ខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អ៊ីម២៥ ប៊ីយូធី ផងដែរ៕SRP