បត់ម៉ូតូខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបើកលឿនបុ..កបណ្ដាលឱ្យស្លា..ប់នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង២១នាទី ថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៣ លើផ្លូវហ៊ុន សែន សន្តិភាព ក្រវ៉ាត់ក្រុង ត្រង់ចំណុចផ្លូវបំបែកជាបួនចូលភូមិត្រៀក ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

នគរបាលចរាចរណ៍ខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាប ប៉ុស្តិ៍ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមិនស្គាល់ម៉ាក​ មិនស្គាល់ផ្លាកលេខ​ បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ បើកបរក្នុងក្ល្បឿនលឿន មានទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីត ហេតុខាងលេីបានបុក ម៉ូតូម៉ាកHONDA DREAM​ ពណ៌ខ្មៅ​​ ពាក់ផ្លាកលេខ​ សៀមរាប​ 1X-6160 អ្នកបេីកបរឈ្មោះ​ សំ​ ជាត់​ ភេទប្រុស​ អាយុ​ ៦៧ឆ្នាំ​ រស់នៅភូមិត្រៀក សង្កាត់សៀមរាប​ ក្រុងសៀមរាប ខេត្តសៀមរាប​ បើកបរមានទិសដៅពីកើតបត់ឆ្វេងទៅត្បូង ស្លាប់ អត់ពាក់មួកសុវត្ថិភាព។ ឯម៉ូតូខូខខាតធ្ងន់ ១គ្រឿង។ មូលហេតុ: អ្នក​បើកបររថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូបើកបរបត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្ន។

ករណីនេះបាននាំយកម៉ូតូទៅមករក្សាទុកនៅការិយាយ នគរបាលចរាចរណ៍ផ្លូវគោក និងជំនាញកំពុងស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕SRP