លោក គន់ គីម ប្រាប់ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះ អតីតយុទ្ធជន

0

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​ប្រកាសទទួលស្គាល់​ប្រធាន​ អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ នៅថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លោក គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានប្រាប់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនមដែលខ្វះខាត យុទ្ធជន ជួបការលំបាក ឬបញ្ហា​ផ្សេងៗ​ ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់​ ជាពិសេស ត្រូវស្រង់ទិន្នន័យ​ ឱ្យ​បាន​ជាក់លាក់​ ចំពោះ​អតីតយុទ្ធជន អត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផល ជាដើម ដើម្បីរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន​ពួកគាត់។

គួរបញ្ជាក់ថា​ សេចក្តី​សម្រេច​ស្តី​ពី​ការ​ប្រកាស​ទទួល​ស្គាល់​នេះ​គឺ​ លោក​ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ជាប្រធាន​គណៈកម្មាធិការ​សមាគម អតីត យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និងមានអនុប្រធានចំនួន​ ៤រូបទៀត​ ដែលត្រូវ​ទទួលសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ ព្រមទាំងមានលោកអភិបាលក្រុង-ស្រុកចំនួន​ ៣រូប​ ជា​ប្រធាន​កិតិ្តយស​ ក្រុង​-ស្រុក​ និងលោកអធិការនគរបាល​ស្រុក ចំនួន​ ៣រូប​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ ផងដែរ​៕SRP