ព្រោះតែកំហឹងភ្លើងប្រចណ្ឌ បុរសវ័យចំណាស់ជាប្តីបានយកខ្សែភ្លើងឆក់ស្ត្រីជាប្រពន្ធបណ្តាលឲ្យស្លាប់។ បន្ទាប់ពីសម្លាប់រួចបម្រុងដឹកសពចេញពីក្នុងផ្ទះ ត្រូវបានប្រជាពលរដ្ឋឃើញ បុរសជាប្តីបានម៉ូតូជិះគេចទៅបាត់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី១នាក់ អាយុ៥ឆ្នាំ៕SRP

