ថ្លែងនេះក្នុងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ នៅពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែត បានអំពាវឲ្យសូមអញ្ជើញចូលរួមទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូន គណបក្សប្រជាជន ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ បន្តកិច្ចការបម្រើជាតិ និងប្រជាជន។
លោកហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានថ្លែងថា៖ សូមអោយសមាជិក ទាំងអស់អញ្ជើញចូលរួមទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិ និងប្រជាជន ហើយសូមជឿទុកចិត្ត ព្រមទាំងគាំទ្រសមិទ្ធផល និងគោលនយោបាយ របស់ គណបក្សក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេស ក្រោមបរិយាកាសប្រកបដោយនិរន្តរភាព នៃសន្តិភាព ស្ថិរភាព និងកិត្យានុភាពជាតិ ក្នុងនាម ជា ប្រទេសអធិបតេយ្យ សើ្មមុខស្មើមាត់ ជាមួយគ្រប់បណ្តាប្រទេស លើឆាកអន្តរជាតិ៕SRP

