សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថាពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ។ ការអះអាងរបស់សម្ដេចហ៊ុន សែន បែបនេះ ធ្ងើឡើងសុក្រម្សិលមិញ តាមរយ:ប្រព័ន្ធតេលេក្រាម។
សំណេររបស់សម្ដេចហ៊ុន សែន បានបង្ហាញថា៖កាលពីថ្ងៃ១៤ កុម្ភៈ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋ ជូនបុគ្គលិកវិទ្យុវីអូឌី ដែលបានបាត់បងការងារធ្វើ។ គិតត្រឹមល្ងាចថ្ងៃ១៧កុម្ភៈ ២០២៣នេះ មានបុគ្គលិក៨រូប បានមកដាក់ពាក្យសុំចូលធ្វើការ។ ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការ ត្រឹមម៉ោង១៧.០០នាទី ថ្ងៃ ២៨កុម្ភៈ ២០២៣។
សំណេរសម្ដេចបន្តថា៖« ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌីគ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួនមិនចូលមកធ្វើការរដ្ឋ ទេសុខចិត្តធ្វើស្រែនិងឡើងត្នោត។ ខ្ញុំសូមជូនពរឲ្យអ្នកទាំង
អស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត»។
ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយកដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដងដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹកដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ៕SRP

