បងប្រុសបង្កើត ធ្វើទង្វើដាក់ប្អូនស្រី សម្រេច៣ដង នាងទ្រាំងលែងបាន ប្តឹងនគរបាលឲ្យឃាត់ខ្លួន

0

ខេត្តកំពង់ស្ពឺ៖បងបង្កើតម្នាក់ត្រូវបាននគរបាលស្រុកថ្ពង ឃាត់ខ្លួនក្រោយពីឪពុកម្ដាយ ដាក់ពាក្យបណ្តឹងដោយសារតែបានបង្ខំចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯង រហូតបានសម្រេចចំនួន៣ដង។

ការឃាត់ខ្លួនវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អធិការនគរបាលស្រុកថ្ពង លោកហ៊ុន សុខហុន បាននិយាយឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ថា ចំរើន អាយុ២៤ឆ្នាំ (មុខរបរកម្មកររោងចក្រ) ដែលមានឪពុកឈ្មោះអ.ន ..ប..ថ អាយុ៥៧ឆ្នាំ និងម្តាយមានឈ្មោះ ភ..ង គម..ហ.. អាយុ៦០ឆ្នាំ រស់នៅក្នុងបន្ទុក។

អធិការនគរបាលស្រុកថ្ពង បានបន្តថា យុវជនរូបនេះ
តែងតែប្រើប្រាស់គ្រឿងញឹកញាប់ ហើយក៏ចូលចិត្តមើលទូរស័ព្ទរឿងអាសអាភាស រួចហើយក៏មានអារម្មណ៍ចង់រួមភេទ ទើបសម្រេចចិត្ត ចាប់បង្ខំប្អូនស្រីខ្លួនឯងរំលោភតែម្តង។

អធិការនគរបាលស្រុកបានបញ្ជាក់ថា ជនសង្ស័យ ជាបងបង្កើត បានធ្វើសកម្មភាពចាប់រំលោភប្អូនស្រី
ដោយលើកទី១ នៅថ្ងៃ ខែ មិនចាំ ក្នុងឆ្នាំ២០២២ នៅប្រហែលម៉ោង១ជាងរសៀល ឃើញប្អូនស្រីជនរងគ្រោះ ឈ្មោះថ.. ភ.រ អាយុ១៥ឆ្នាំ អង្គុយមើលទូរស័ព្ទយកលេស ប្រើប្អូនស្រីខ្លួន ឲ្យឡើងទៅលើផ្ទះយកទុយសាកទូរស័ព្ទ ហើយខ្លួនឡើងតាមក្រោយបានគំរាមប្អូនស្រី ចាប់រំលោភបានសំរេច១លើក ខណ:ឪពុកម្តាយមិននៅផ្ទះ។ លើកទី២ ប្រហែលម៉ោង១២:ជាង នៅផ្ទះទាមខាងក្រោយ ប្រើជនរងគ្រោះ ឲ្យទៅយកដងសន្ទូច រួចខ្លួនដើរតាមក្រោយគំរាមចាប់រំលោភបានសំរេច១លើក ខណ:ឪពុកម្តាយមិននៅ។ លើកទី៣ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ ដោយបានប្រើជនរងគ្រោះ ឲ្យទៅដេញគោមកផ្ទះប៉ុន្តែគោរត់ចូលព្រៃ ពីក្រោយផ្ទះចំងាយ២០០ម៉ែត្រ ក៏ឈ្លាតឱកាស ឲ្យជនរងគ្រោះ ចូលដេញគោក្នុងព្រៃខ្លួនក៏ដើរក្រោយរួចមក៏បានចាប់រំលោភ បាន១លើកទៀត។ ដោយប្អូនស្រីបង្កើតទ្រាំនូវទង្វើរ របស់បងលែងបាន ពេលត្រឡប់មកផ្ទះវិញ ក៏បានប្រាប់រឿងទាំងអស់នោះទៅឪពុកម្តាយ រួចក៏ មកប្តឹងសមត្ថកិច្ចជំនាញ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវ: លើជនរងគ្រោះ បាន៣លើកពិតប្រាកដមែន។ បច្ចុប្បន្ននគរបាលខេត្តកំពង់ស្ពឺ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕SRP