ក្រុមមន្ត្រីរាជការបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់ លោក ភួង សោភា និងលោក អ៊ុក ពញ្ញា ដែលលោកទាំងពីរ ជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួក នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។
គម្រោង ដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយ ចំនួនប្រមាណ ១០ ភាគរយ ពីខ្ទង់ចំណាយរបស់ មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ ឆ្នាំ២០២៣ នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤ លានរៀល ក្នុងនោះ ខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤ លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០ លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០ លានរៀល។
យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ ជនបទ ពាក់ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ជំនឿ ទៅលើកម្មវិធីនយោបាយ អភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិ កោសល បណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួក នៅក្នុងក្រសួង អភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត៕SRP

