ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានចងកសម្លាប់ខ្លួន។ ហេតុការភ្ញាក់ផ្អើលបានកើតឡើង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រោយរោងម៉ាស៊ីនកិនស្រូវរបស់ឈ្មោះប្រាង លា ស្ថិតនៅក្នុងភូមិពពេលកណ្ដាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់សៀមរាបប៉ុស្តិ៍ ថា ជនរងគ្រោះ ឈ្មោះភោគ ភារម្យ អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកម្មករដកដំឡូង។
សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុជនរងគ្រោះ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងមានជំងឺធ្ងន់ធ្ងរ ទើបចេញពីពេទ្យ បានប្រហែលមួយខែហើយទៅធ្វើកម្មករដកដំឡូង នៅភូមិពពែកកណ្ដាល ឃុំពពែស្រុកសូទ្រនិគម ដោយស្នាក់នៅផ្ទះឈ្មោះប្រាង លា ភេទស្រី ត្រូវជាបងប្អូនជីដូនមួយ របស់ខ្លួន។
បើតាមសមត្ថកិច្ចក្រោយពីបានធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញឃើញ ថាសាកសពពិតជាបានធ្វើអត្ថឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន៕SRP

