នគរបាល៖ អគ្គិភ័យឆេះ ដេប៉ូលក់សាំង មួយកន្លែងនៅក្រុងសៀមរាប

ខេត្តសៀមរាប៖ទីតាំងដេប៉ូលក់សាំង១កន្លែងបានរងការឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល។

នគរបាលខេត្តសៀមរាប បានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកនេះថាម្ចាស់ទីតាំងឈ្មោះ ម៉ៃ ចាន់ណា ភេទស្រីអាយុ៣៨ឆ្នាំ។ ករណីនេះបណ្ដាលឲ្យខូចខាត ឆេះប្រេងសាំងអស់ ចំនួន៤០០លីត្រ,ឆេះសម្ភារៈលក់ដូរ ថូផ្កា កូនជ្រូក ប៊ិចនិងសៀវភៅអស់មួយចំនួនធំ ហេតុការណ៍នេះបានប្រើប្រាស់ឡានទឹកអស់ចំនួន៥​គ្រឿង ទើបអាចពន្លត់បាននៅវេលាម៉ោង១៦និង២០នាទី។

នគរបាលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះនេះ គឺដោយសារ​រថយន្ត​ដឹកសាំងរបស់ក្រុមហ៊ុនមក​បញ្ចូល​សាំង​ក្នុង​ស្តែន ខ្វះការប្រុងប្រយ័ត្ន។

សូមជម្រាបថាអគ្គិភ័យឆាបឆេះដេប៉ូសាំងតេលា នេះនៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០២៣ ក្នុងថ្ងៃចូលឆ្នាំចិនវៀតណាម៕SRP