ក្រុមមន្ដ្រីមួយចំនួននៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនអនុវត្តគម្រោងមួយចំនួនបានទម្លាយឲ្យដឹងថា គម្រោងអភិវឌ្ឍន៍នានា របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបាន លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានកាត់ភាគរយប្រមូលយកផលប្រយោជន៍ដាក់ហោប៉ៅ គឺរហូតដល់ប្រមាណ ២០ភាគរយឯណោះ ជាពិសេសចំពោះគម្រោងអភិវឌ្ឍន៍ ដែលប្រើប្រាស់ថវិការដ្ឋ។
ចំពោះការបែកធ្លាយរឿងស្រូវបែបនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក លោកភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅឡើយទេ។ ប៉ុន្តែករណីនេះត្រូវបានអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ការចោទប្រកាន់នេះ គឺជាការមិនពិត ហើយការកាត់ ២០ភាគរយ ក៏មិនអាចធ្វើទៅរួចទេ។
លោក ចាន់ ដារ៉ុង អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសៅរិ៍នេះថា «ព័ត៌មាននេះមិនពិតទេ ហើយនៅក្នុងការងារនេះ គឺសុទ្ធតែមានគណៈកម្មការ លទ្ធកម្ម របស់គេត្រឹមត្រូវ ដែលមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ» ហើយអារឿងការកាត់នឹងមិនមានទៀត តាមការយល់ឃើញរបស់ខ្ញុំ មិនអាចធ្វើទៅរួចទេ ព្រោះអីសុទ្ធតែអនុវត្តទៅតាមក្រុមការងារទាំងអស់”៕SRP