ភ្នំពេញ៖ស.ជ.ណដែលបានបញ្ជាឲ្យនាំខ្លួន លោកស្រី សៀង ចាន់ហេង និងបក្ខពួក នៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលុបចោលស.ជ.ណ ថ្ងៃទី៥មករា ឆ្នាំ ២០២៣។
សម្ដេចហ៊ុន សែន បានបញ្ជាក់តាមប្រព័ន្ធផេកសហ្វេសប៊ុកថា៖ថ្ងៃនេះមានការផ្សាយយ៉ាងព្រោងព្រាត
នូវស.ជ.ណទាក់ទងជាមួយលោកស្រី
សៀង ចាន់ហេង តាមសំណើររបស់
សម្តេចស ខេង និងការសម្រេចរបស់ខ្ញុំ
កាលពីថ្ងៃ២៩ធ្នូ២០២២។
នៅថ្ងៃទី៩មករា២០២៣តាមសំណើររបស់
លោកស្រីសៀង ចាន់ហេង ខ្ញុំបានប្រគល់
ជូនឯកឧត្តមជា សុផារា ផ្តល់មតិដែលឯកសារនេះមិនត្រូវបានផ្សព្វផ្សាយទេ។
ដើម្បីបញ្ចប់នូវភាពមិនច្បាស់លាស់មុន
ពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិខ្ញុំសម្រេចលប់ចោលស.ជ.ណលេខ១៨មយ
ថ្ងៃទី៥មករា២០២៣ចាប់ពីម៉ោងនេះតទៅ។
ការសម្រេចយ៉ាងណាទៀតនិងធ្វើក្រោយ
ពេលឯកឧត្តមជា សុផារ៉ាផ្តល់មតិ៕SRP