អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួន លោក ឡាយ សំណាង ករណីកិបកេងថវិការដ្ឋជាង$៣៨ម៉ឺន

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣០ម៉ឺនដុល្លារ។

ប្រាប់អ្នកសារព័ត៌មាន លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បញ្ជាក់ថាអបព បានបញ្ជូន ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃពុធ នេះ ករណីកិបគេងថវិការដ្ឋជាង ១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់ របបគោលនយោបាយ របស់រដ្ឋជូនជនពិការក្រីក្រ នៅតាមសហគមន៍ ចំនួនជិត ៤ពាន់នាក់ផងដែរ។

នេះបើតាមការបញ្ជាក់ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិន «ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេង យកផលប្រយោជន៍ដោយខុសច្បាប់ ឡាយសំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង»៕SRP