ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងក្រុមគ្រួសាររបស់ក្មេងស្រី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវ:ដោយមានស្ថានទម្ងន់ទោស លើអនីតិជននៅភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែង។
របាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប ដែល សៀមរាបប៉ុស្តិ៍ ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា ការឃាត់ខ្លួននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣
នៅភូមិទទឹងថ្ងៃ ឃុំឫស្សីលក ស្រុកជីក្រែងខណ:មានកម្មវិធីការ ម្តាយមីងរបស់ជនរងគ្រោះហើយជនសង្ស័យ ត្រូវបានទៅចូលរួមមង្គលការនោះដែរ។
តាមការបំភ្លឺរបស់ក្មេងរងគ្រោះឈ្មោះវ . ម ភេទស្រីអាយុ១២ឆ្នាំនៅភូមិ. ឃុំ.ស្រុកជីក្រែងខេត្តសៀមរាប បានឲ្យដឹងថា នៅម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខ្លួនបានដើរចេញពីរោងការ ទៅបទជើងនៅ
គុម្ពោធព្រៃខាងក្រោយផ្ទះរោងការ ចម្ងាយប្រហែល ១០០ម៉ែត្រ ក្រោយមកស្រាប់តែមានមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះពាក់ក្រវ៉ិលពណ៌ស ត្រចៀកខាងស្តាំ ពាក់អាវយឺតពណ៌សរ ដៃខ្លីខាងក្នុង អាវដៃវែងពីក្រៅ ស្លៀកខោខាវបយជើងវែង ពាក់ស្បែកជើងប៉ាតា បានចាប់ដៃជនរងគ្រោះ ដែលកំពុងបទជើង
អូសចូលក្នុងគុម្ពោធព្រៃ ហើយស្រាតខោជនរងគ្រោះ រួចរំលោភសេពសន្ថវ:រហូតបានសម្រេច។
របាយការណ៍បានបន្តថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យ ដើរមកកន្លែងរោងការវិញ រីឯក្មេងរងគ្រោះ បានទៅប្រាប់ម្តាយរបស់ខ្លូន រួចហើយបានរាយការដល់សមត្ថកិច្ច ពេលសមត្ថកិច្ចទៅដល់ បានឲ្យបង្ហាញមុខជនសង្ស័យ ហើយបាននាំជនសង្ស័យមកកន្លែងអធិការដ្ឋានដើម្បីសាកសួរ។
តែជនសង្ស័យ ឈ្មោះឡាយ ឡុង ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិគោកឫស្សី ឃុំដានរុនស្រុកសូទ្រនិគម បានឆ្លើយបដិសេធ។ ប៉ុន្តែដោយផ្អែកតាមចង្អុលបង្ហាញពីជនរងគ្រោះ និង ភស្តតាងមួយចំនួនសុីសង្វាក់ ទើបឯកឧត្តមព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន។ ជនសង្ស័យត្រូវបាននគរបាល បញ្ជូនទៅតុលាការនៅថ្ងៃទី ០៣ មករា ម្សិលមិញ៕SRP