ខេត្តសៀមរាប៖នៅក្នុងក្រុងសៀមរាបអង្គរ ដែលជាតំបន់ទេសចរណ៍ វប្បធម៌ មានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តបងប្អូនមិនគួរធ្វើរឿងបែបនេះទេ។
មនុស្សបីនាក់ត្រូវបាននគរបាលក្រុងសៀមរាបថតខ្លួន ពាក់ព័ន្ធនឹង ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស នឹងធ្វើអោយខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នឹងប្រើប្រាស់សារធាតុញៀន។
ជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួននៅរសៀល ថ្ងៃទី ១ ខែមករា ម្សិលមិញ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
ទី១ ឈ្មោះយឹម អង ហៅឆាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។
២,ឈ្មោះស៊ឹង ម៉េងលាប ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
៣,ឈ្មោះសន សុខវីត ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត នឹងទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។
សូមជម្រាបថានៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២ នៅចំណុចខាងត្បូងរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីហិង្សា បង្កឡើងដោយជនសង្ស័យបានធ្វើសកម្មភាព ជិះម៉ូតូដេញកាប់ជនរងគ្រោះ អាយុ១៩ឆ្នាំ រស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប បណ្តាលឲ្យរងរបួសត្រង់ខ្នង ហើយបានដួលម៉ូតូ ហើយរត់គេចខ្លួន។ ក្រុមជនសង្ស័យក៏បានកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយ ខូចខាតស្ទើទាំងស្រុង ហើយគេចខ្លួនបាត់។
ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួន នឹងបក្ខពួក( គេចខ្លួន )ពិតជាបានធ្វើសកម្មភាពកាប់ម៉ូតូ នឹងជនរងគ្រោះពិតមែន។ វត្ថុតាង កាំបិតខ្វែវ បានបោះចោលក្នុងទឹកប្រឡាយ។
បើតាមនគរបាល បច្ចុប្បន្ន បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP