ខេត្តសៀមរាប៖ខេត្តសៀមរាបទទួល បានអ្នកទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៣៣ម៉ឺននាក់បានចូលមកកម្សាន្ត កំឡុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ចូលឆ្នាំ២០២៣។
បើតាមយោងតាមរបាយការណ៍របស់មន្ទីរទេសចរ ខេត្ដសៀមរាប សៀមរាប ប៉ុស្ដិ៍ ទទួលបាន អ្នកទេសចរជាតិនិងអន្ដរជាតិ បានដើរកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ឆ្លងនាឆ្នាំ២០២២ មានចំនួនប្រមាណ៣៣ម៉ឺន ៧ពាន់៧៦៩នាក់ ដែលក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួនប្រមាណ៣៣០០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
របាយការណ៍បន្តថាគោលដៅ ដែលបានទៅទស្សនានោះ រួមមាន រមណីយដ្ឋានអង្គរមាន ចំនួនប្រមាណ២២០,០០០នាក់។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលេន មានចំនួប្រមាណ ៦៥០០នាក់។
តំបន់ទន្លេសាបមានចំនួនប្រមាណ៣០០០នាក់។ សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ១០០៥០០នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន៧៧៦៩ នាក់៕SRP