សម្តេចហ៊ុន សែន ប្រតិកម្ម រឿងក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗ បិទផ្លូវពលរដ្ឋ

សម្តេចហ៊ុន សែន ប្រតិកម្ម រឿងក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗ បិទផ្លូវពលរដ្ឋ

ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មរឿងក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗបិទផ្លូវពលរដ្ឋ និងធ្វើរបងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាឲ្យ អាជ្ញាធរខេត្តបន្ទាយមានជ័យ ទៅពិនិត្យបញ្ឈប់សកម្មភាព របស់ក្រុមហ៊ុន កូ ណៃ យកដុំថ្មធំៗបិទផ្លូវ និងរុះរើបង្គោលថ្មរាយបន្លាលួស ដើម្បីរំដោះដីរដ្ឋ ដីភ្នំ និងរក្សាទុកជាសម្បត្តិរដ្ឋ និងទុកផ្លូវជូនប្រជាពលរដ្ឋដើរ ដឹកកសិផលដូចធម្មតាវិញ។

ករណីនេះ មានការរិះគន់ខ្លាំងពីប្រជាពលរដ្ឋរឿងក្រុមហ៊ុន កូ ណៃ បិទផ្លូវ ដាំបង្គោល និងរាយបន្លាព័ទ្ធយកដីភ្នំកងវ៉ារបស់រដ្ឋ និងដីប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយមានប្រតិកម្ម និងបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន គឺគណៈ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះ បានបង្កើតគណ:កម្មការ អនុគណ:កម្មការ ដើម្បីធ្វើការងារគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍន៍ដីរដ្ឋ នៅចំណុចនោះ ដូចជានៅចំណុចឯទៀតនាស្រុក ក្រុង ទាំង០៩ ក្នុងទូទាំងខេត្តតែម្តង៕SRP