ខេត្តសៀមរាប៖ទីតាំងពេទ្យធ្មេញ១កន្លែងនៅក្រុងសៀមរាប បានរងនូវការឆាបឆេះ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃពុធនេះ ចំណុចផ្ទះពេទ្យធ្មេញ យីហោ(ម៉ៅ ឈីហុង សៀមរាប) តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិបន្ទាយចាស់សង្កាត់ ស្លក្រាមក្រុងសៀមរាប។
មន្ត្រីដែលចុះជួយអន្តរាគមន៍បានឲ្យដឹងថាករណីនេះបណ្ដាលឲ្យខូចខាតម៉ូតូ១គ្រឿង ទាំងស្រុង និង សម្ភារមួយចំនួនផងដែរ។ អគ្គិភ័យនេះ អាចមកពីទុស្សេខ្សែភ្លើង។ តែទោះជាយ៉ាងណា ខាងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តរកមូលហេតុនៃការឆេះនេះ៕SRP