ខេត្តកំពង់ចាម៖ក្នុងឳកាសទទួលអំណោយពីសមាគមន៍ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានឧបត្ថម្ភទឹកត្រីចំនួន ៤.០០០យួរ ទឹកស៊ីអ៊ីវចំនួន ៤.០០០យួរ មីចំនួន ៤.០០០កេស និងត្រីខចំនួន ៤.០០០យូរ ជូនដល់រដ្ឋបាលខេត្ត និងលោក ហុង សេងគ្រី និងលោកស្រី ជ័យ ហ៊ុយគាង ដែលបានឧបត្ថម្ភមួកសុវត្ថិភាពចំនួន ៣០០មួក ជូនរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្ត ដើម្បីជួយប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ចាម ក៏ដូចជាការលើកកម្ពស់សុខុមាលភាព របស់គ្រួសាររស់នៅ ក្បែរបន្ទាត់ក្រីក្រ ដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ផងដែរ ដោយកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍ អន្តរាគមន៍គាំពារសង្គម តាមរយៈ ការដាក់ចេញនូវកម្មវិធីជំនួយ សង្គមចំនួន ២បន្ថែម គឺការឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា និងគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់ ផងដែរ៕SRP

