សម្តេចស ខេង ស្នើសម្តេចតេជោ សុំដោះដូរ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ចេញ និង ស្នើដាក់លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ជំនួសវិញ

ភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ ស្នើទៅសម្តេចតេជោហ៊ុន សែន សុំដោះដូរ លោក ជាវ តាយ អភិបាលខេត្តពោធិសាត់ចេញ មកជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃវិញ និង ស្នើដាក់លោក ខូយ រីដាអភិបាលរងខេត្តបាត់ដំបង ជំនួសវិញ។

សំណើរនេះត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចារ យល់ព្រមកាលពីថ្ងៃទី ១៦ វិឆ្ឆិកា ឆ្នាំ ២០២២ នេះផងដែ៕SRP