អភិបាលខេត្តកំពង់ចាម​​៖ រដ្ឋាភិបាល បានយកចិត្តទុកដាក់ លើកកម្ពស់សុខុមាលភាពរបស់គ្រួសារ រស់នៅរបស់ពលរដ្ឋ

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ បានលេីកឡេីងថា​ ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិតជាបានយកចិត្តទុកដាក់ លើកកម្ពស់សុខុមាលភាពរបស់គ្រួសាររស់នៅរបស់ពលរដ្ឋ ក្បែរបន្ទាត់ក្រីក្រដែលមានសមាជិកជាមនុស្សវ័យចាស់ ជនមានពិការភាព កុមារ អ្នកផ្ទុកមេរោគអេដស៍ជាដើម។ ទាំង នេះបង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់ ព្រមទាំងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការគាំពារសង្គម ដោយកសាងប្រព័ន្ធ គាំពារសង្គមមួយដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដើម្បីបម្រើដល់គោលនយោបាយកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាពផងដែរ​។

 

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ បែបនេះ ​

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារ ងាយរងហានិភ័យ ក្នុងពេលមានសម្ពាធអតិផរណា នៅថ្ងៃពុធនេះ​។

 

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ថ្មីៗនេះ​រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការណ៍អន្តរាគមន៍ គាំពារសង្គម តាមរយៈការដាក់ចេញនូវកម្មវិធីជំនួយសង្គម ចំនួន ២បន្ថែមទៀត កម្មវិធីទី១៖​ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីទី២៖​ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ដោយទឹកជំនន់ រហូតមកដល់ពេលនេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់មពិតជាត្រូវបានទទួលស្គាល់ជាយន្តការអន្តរាគមន៍មួយដ៏មាន ប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការ និងស្ថានភាពជាក់ស្ដែង។

 

ក្នុង​ពិធី​ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម​ បានជំរុញដល់ការិយាល័យជំនាញ ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ក៏ដូចជាមន្ត្រីទទួលបន្ទុកអនុវត្តកម្មវិធីនៅឃុំ សង្កាត់ និង មណ្ឌលសុខាភិបាលសាធារណ តាមមូលដ្ឋាន ទាំង១០៩​ ក្នុងខេត្តកំពង់ចាម ត្រូវ​អនុម័ត​​កម្មវិធីជំនួយសង្គមដោយមានការ​ប្រុងប្រយ័ត្ន​ និង​ត្រឹមត្រូវ​ធ្វើយ៉ាងណា​ កុំ​ឲ្យ​ប៉ះពាល់​ដល់​ គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ពោលគឺ​ត្រូវបន្តប្រើប្រាស់នូវចំណេះជំនាញ បទពិសោធន៍ និងយន្តការដែលមាន ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្កសិទ្ធភាពនៃការអនុវត្តកម្មវិធី​ ព្រមទាំងពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈមធ្យោបាយ នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាការប្រើប្រាស់យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ដើម្បីប្រាកដថា កម្មវិធីនឹងដំណើរការបានរលូនស្រប តាមផែនការ និងលទ្ធផលរំពឹងទុក​ផងដែរ​។

លោក ឈួរ សុបញ្ញា ក៏បាន​ស្នើសុំដល់សារព័ត៌មានទាំងអស់ ឱ្យ​បន្តជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្ដីពីការដាក់ឱ្យអនុវត្ត កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ដេីម្បីជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគ្រួសារ ងាយរងហានិភ័យ និងគ្រួសាររស់នៅក្បែរបន្ទាត់ក្រី ក្រ​ ផងដែរ​៕SRP