ខេត្តកោះកុង៖មានការលើកឡើងថា អ្នកបុគ្គលមួយចំនួន បានចាក់ដីលុបសមុទ្រ និងសង់សំណង់បានយ៉ាងរលូននៅស្រុកស្រែអំបិល។
ប្រជាពលរដ្ឋលើកឡើងថា អ្នកភូមិឋានៈ តូចទាបមិនហ៊ានដល់ម្លឹងទេ ប្រហែលអ្នកមានទ្រព្យ និងអំណាចអាចធ្វើបាន ដោយកាប់បំផ្លាញព្រៃកោងកាង ចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំ បានយ៉ាងរំភើយ មិនទាន់មានអាជ្ញាធរជំនាញ ពាក់ព័ន្ធ ចុះទៅទប់ស្កាត់ចាត់វិធានការនៅឡើយទេ។
ទីតាំង សំណង់ខាងលើ ស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។
ជុំវិញករណីនេះ ភ្នាក់ងារ សៀមរាបប៉ុស្តិ៍ tv online អាចសុំពន្យល់ ពីលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បាននៅឡើយទេរហូតដល់ថ្ងៃទី ៦វិច្ឆិកានេះ។ ទោះជាយ៉ាងណាគេនៅពុំទាន់ឃើញ អាជ្ញាធរជំនាញពាក់ព័ន្ធឬម្ចាស់សំណង់ ចេញសេចក្ដីប្រកាសបំភ្លឺនៅឡើយទេ។។
សូមរំលឹកថា តាមអនុក្រឹតចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ដីចំណីឆ្នេរ និងពាមសមុទ្រ ត្រូវទុកចម្ងាយ ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈ ស្របឆ្នេរស្រាប់ ក៏គិតត្រឹមផ្លូវនោះ៕SRP

