ឯកឧត្តមទៀ សីហា បង្ហោះហ្វេសប៊ុក រៀបរាប់ពីគុណឪពុក ចំពោះឯកឧត្តមជាកូន

0

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហាអភិបាលខេត្តសៀមរាប បានបង្ហោះរូបភាព តាមប្រព័ន្ធហ្វេសប៊ុកនិងសរសេរសំណេរ ដោយរៀបរាប់ពីគុណឪពុកបង្កើតចំពោះឯកឧត្តមជាកូន។

ក្នុងអត្ថបទអមដោយរូបភាពជាមួយឪពុកបង្កើតនិងលោកអ្នកម្ដាយ និងភរិយារួមនិងកូន បានបានបង្ហោះចែកចាយ នៅថ្ងៃសៅរ៍ ទី ៥ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ។

ឯកឧត្តមទៀ សីហា បានសរសេរយ៉ាងដូច្នេះថា៖
#ទម្រាំមានថ្ងៃនេះ 🙏🏻
ប៉ាតែងតែប្រាប់ថា មិននឹកស្មាន ក្រោយថ្ងែរំដោះ​ ៧​មករា​ ឆ្នាំ​១៩៧៩​ ប្រទេសខ្មែរយើមានការអភិវឌ្ឍបានប៉ុណ្ណឹងទេ។ បន្ទាប់ពីថ្ងៃរំដោះ ប៉ា
ត្រឹមតែស្រមៃឃើញ ក្មេងៗមានអាវស ពាក់ទៅសាលារៀនតែប៉ុណ្ណោះ តែមកដល់ពេលនេះ យើងមានសន្តិភាព យើងមានអ្វីៗគ្រប់យ៉ាង។

ឯកឧត្តមទៀ សីហា បានបន្តថា៖ ថ្ងៃនេះ ប៉ាមានអាយុ ៧៧ឆ្នាំហេីយ ប៉ាមានចៅ ៦នាក់។ ចៅៗប៉ាមានសំលៀកបំពាក់​សមរម្យ ទៅសាលារៀនហើយ មិនត្រឹមតែបានរៀនសាលារដ្ឋទេ មានទាំងសាលាឯកជន និងអន្តរជាតិថែមទៀតផង។

អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

#អរគុណប៉ា_ពិជ័យសេនា❤️

សូមបញ្ជាក់ថា ឪពុកបង្កើតរបស់ឯកឧត្តម ទៀ សីហា គឺសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងនោះក៏ជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ៕SRP