លោក ខៀវ កាញារីទ្ធ៖ មានរយៈពេល២០ឆ្នាំហើយ ដែលលោកបានជួយទំនុកបម្រុង ដល់កុមារពិការ ភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ

0

ខេត្តកំពង់ចាម៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា គិតមក ដល់ពេលនេះ គឺមានរយៈពេល២០ឆ្នាំហើយ ដែលលោកបានជួយទំនុកបម្រុងដល់កុមារពិការ ភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ដោយបានរៀបចំ ពិធីជួបជុំគ្នានេះឡើងក្នុង១ឆ្នាំ២ដង រួមជាមួយការគៀងគរ ដល់សប្បុរសជននានា ដើម្បីជួយផ្គត់ផ្គង់ ដល់ការរៀនសូត្ររបស់ក្មួយៗ ប្រកបដោយភាពជោគជ័យ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ទៀតថា ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដោយបានឃើញក្មួយៗ មួយចំនួនទទួលបាន ភាពជោគជ័យ ហើយបានចេញទៅធ្វើការងារផ្សេងៗ និងបើកមុខរបរទទួលទាន ព្រមទាំងមាន ក្រុមគ្រួសារ និងមានសុភមង្គលល្អ ដោយកន្លងមកក្រសួងព័ត៌មាន ក៏បានទទួលក្មួយៗ មួយចំនួននៅខេត្តបាត់ដំបង និងមួយចំនួននៅខេត្តកំពង់ចាម ឲ្យចូលបម្រើការងារផងដែរ។

រដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់ក្មួយៗទាំងអស់ ឲ្យរួបរួមសាមគ្គីគ្នា និងចេះ ជួយគ្នាទៅវិញទៅមកក្នុងការរៀនសូត្រ ជាពិសេសត្រូវីស្តាប់គ្រូបង្រៀន និងគោរពវិន័យសាលា ឲ្យបានខ្ជាប់ខ្ជួន តាំងពីនៅតូចរហូតដល់ធំពេញវ័យ និងឈានទៅដល់ទទួលបានភាពជោគជ័យ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខកុមារកំព្រា ពិការភ្នែក គរថ្លង់ និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

គួរបញ្ជាក់ថា សិស្សពិការភ្នែក និងគម្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម សរុបចំនួន ១៨០នាក់ ក្នុងក្នុងនោះនោះបុគ្គលិក និងគ្រូ មានមានចំនួនចំនួន ៣៨នាក់។ ចំពោះចំពោះមណ្ឌលកុមារកំព ខេត្តកំពង់ចាម មានសិស្ស ចំនួន ៦៣នាក់ និងបុគ្គលិកសរុប ១២នាក់។ ដោយឯកឧត្តមរដ្ឋមន្តី ក្រសួងព័ត៌មាន និងលោកជំទាវ បានរៀបចំពិធិសំណេះ សំណាល២ដង ក្នុង១ឆ្នាំ ដែលមានរៀបចំ អាហារថ្ងៃត្រង់ រួមនឹងសម្ភារសិក្សា សម្លៀកបំពាក់ ផ្តល់ជាថវិកាសម្រាប់សិស្ស និងគ្រូ ផ្តល់សម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាសម្រាប់ទ្រទ្រង់សាលា ព្រមទាំងបានផ្ដល់ជាអង្ករ ប្រចាំខែ ហើយក៏បានឧបត្ថម្ភ ឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភារជំនួយ ដល់ការបង្រៀន និងរៀន កំព្យូទ័រលើតុ និងកំព្យូទ័រយួរដៃ ម៉ាស៊ីនថតសម្លេងសម្រាប់សិស្សរៀ ននៅសាកលវិទ្យាល័យ ផងដែរ៕SR