ប៉ូលិសក្រុងភ្នំពេញ ឃាត់ខ្លួនមនុស្ស៥នាក់ ករណីលេងល្បែងស៊ីសង មាន់ជល់

0

ភ្នំពេញ៖ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពីថ្ងៃអាទិត្យម្សិលមិញ បានចុះធ្វើការបង្រ្កាបជាក់ស្តែងករណី បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់)។

ការបង្ក្រាបធ្វើឡើង នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ៖

១-ឈ្មោះ អ៊ាង រ័ត្ន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងជួសជុលម៉ូតូស្នាក់នៅផ្ទះលេខ២៧ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២-ឈ្មោះ សុខ ខ្ញី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៣-ឈ្មោះ ឃុន លាភ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបរគ្រឿងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល។

៤-ឈ្មោះ ឈុន ម៉ុង ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៥-ឈ្មោះ ចេង ចិត្រា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បីស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជុំវិញការបង្ក្រាបនេះ នគរបាល បានដកហូត
វត្ថុតាង
-សត្វមាន់១
-ជញ្ជីង សម្រាប់ថ្លឹងមាន់១
-បង់រុំជើងមាន់មួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ នគរបាលកំពុងឃាត់ខ្លួននៅការិយាល័យចាប់ការតាមនីតិវិធី៕SRP