ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេស ដោយសម្ដេចតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋ ជានិច្ច គ្រប់កាលៈទេសៈ ទីណាបងប្អូនប្រជាពលរដ្ឋមានការលំបាក ទីនោះគឺមានសម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត បានចុះជួយជាប់ជានិច្ច។
អភិបាលខេត្ត បានគូបញ្ជាក់ថា អំណោយជាអង្ករ នាំមកផ្ដល់ជូននាពេលនេះ សម្ដេចតេជោ ហ៊ុន សែន ចាត់អោយរដ្ឋបាលខេត្ត នាំយក អង្ករ ទាំងនេះ មកចែកជូនដល់បងប្អូនយើង ដើម្បីជួយសម្រួលជីវភាព និងតម្រូវការក្នុងគ្រួសារដែលកំពុងជួបការលំបាក។
លោកជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តសហការគ្នា ដោះស្រាយបញ្ញានានា ដែលជាទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តនៅគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ទៅបានដាក់ចេញ នឹងត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ចោរប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឲ្យភូមិ-ឃុំ/សង្កាត់ ប្រែក្លាយជា ភូមិ-ឃុំ/សង្កាត់ ស ស្អាត ធានាបានសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។
អភិបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសួង ទាំងមូល ជាពិសេសរវាងភាគីពាក់ព័ន្ធ សហការ ចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត សំអាតសំរាមតាមបណ្ដាសួន និងដងផ្លូវនានា ក្នុងការបំពេញតាមសូចនាករ និងការវាយតម្លៃដាក់ពិន្ទុ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) ដើម្បីក្រុងសួងយើង ទទួលបានជ័យលាភី ផ្ការំដួល ៣ទង ផងដែរ។
លោកលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសនាំយកអំណោយម្តេចតេជោ ហ៊ុន សែន ជាអង្ករ២០តោន ចែកជូនពលរដ្ឋជួបការលំបាកចំនួន៤០០គ្រួសារ នៅក្រុងសួង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២២៕SRP

