ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានបង្ក្រាបបទល្មើសព្រៃឈើ មួយករណី។ ការបង្ក្រាបធ្វើឡើងនៅក្នុងភូមិចំបក់ ឃុំរលួស ស្រុប្រាសាទបាគង នៅព្រលប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថាការបង្ក្រាបនេះបានរឹបអូសឈើប្រភេទយាង ឈ្លីក ប្រវែងពី៦ម៉ែត្រទៅ១០ម៉ែត្រ មានមុខកាត់ពី ៥x១៥ និង ៥x២០ ជាង៤ម៉ែត្រគូប ត្រូវបានយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
សេចក្ដីរាយការណ៍បានឲ្យដឹងថាសកម្មភាពបទល្មើសព្រៃឈើនេះជាររបស់ឈ្មោះ ណាក់ បានដឹកចេញពីស្រុកស្វាយលើ ក្នុងគោលដៅយកមកចែកចាយតាមដេប៉ូនៅក្រុងសៀមរាប៕SRP

