អភិបាលស្រុកស្ទោង រងការរិះគន់ថា ប្រើអំណាចដកមន្រ្តីមានស្នាដៃតាមអំពើចិត្ត

0

ខេត្តកំពង់ធំ៖លោក​សាយ គឹមឡម អភិបាលស្រុកស្ទោង បានកំពុងទទួលរងការរិះគន់យ៉ាងខ្លាំងថាប្រើអំណាចដកមន្ត្រីមានស្នាដៃតាមតែអំពើចិត្ត។

ការិះគន់បន្ទាប់ពីអភិបាលស្រុកស្ទោង រូបនេះទើបឡើងតំណែងបាន១ខែ១៣ថ្ងៃ សម្រេចដកមន្រ្តីមានស្នាដៃតាមអំពើចិត្ត មិនមានការឆ្លងយោបល់ពីក្រុមប្រឹក្សាស្រុកនោះឡើយ។

លោកលឹម ប៊ុន​ហេង​ ប្រធានការិយាល័យ ភូមិបាលស្រុកស្ទោង បានឲ្យដឹងថា លោកពុំមានកំហុសអ្វីសោះឡើយ ស្រាប់តែលោក សាយ​ គឹមឡម អភិបាលស្រុកទើបឡើងថ្មី បានឃុបឃិតគ្នាចោទប្រកាន់ មូលបង្កាច់ដោយពុំមានការពិត ថែមទាំងបានដើរបង្ខំឲ្យមន្រ្តី ផ្តិតមេដាយដើម្បី ដករូបលោកចេញពីភូមិបាលស្រុក ដោយពុំមានកំហុសនោះទេ។

លោកលឹម ប៊ុន​ហេង​ បានបញ្ជាក់ថា ចំពោះ​រឿង ប្រជាពលរដ្ឋ​ដែល​បានសាងសង់ នៅលើចំណីផ្លូវ​ គឺជាអំណាចរបស់ អភិបាល​ស្រុក​ស្ទោង​ ជាអ្នកចេញលិខិតឲ្យសាងសង់ ភូមិ​បាលពុំមានសិទ្ធិទាល់តែសោះ ដោយ​ឡែក​កាសម្រេចរបស់អភិបាលស្រុក គឺយោងទៅតាមការចុះពិនិត្យ ដោយ​មានការព្រមព្រៀងពី គណៈ​កម្មការ​ចម្រុះ​ ដោយសម្របសម្រួលទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ១៩៧៩មកម្លេះ​ ដោយស្ថានភាពផ្ទះឈើ ចាស់ពុកផុយ​ទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ។

មានការសំណូមពដល់លោក ងួន រតន: អភិបាល​ខេត្ត​កំពង់ធំ​ រួមទាំង​ក្រុម​ប្រឹក្សា​ស្រុក​ មេត្តាពិចារណាចំពោះការដកហូតតំណែង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ និងស្នៀនឃុំ បន្ទាយស្ទោង ដោយសារ​ការដកតំណែងនេះ បានធ្វើឡើងដោយឯកតោភាគគី ស្រេចតែអំពើចិត្ត ដោយ​ពុំមាន​ការ​ ប្រជុំក្រុមប្រឹក្សាស្រុកឡើយ ទង្វើបែបនេះគឺជាការបំពានច្បាប់ទាំងស្រុង។

មន្ត្រីមួយរូបនៅស្រុកស្ទងបានដឹងថា ក្នុង​កិច្ច​ប្រជុំ​មេឃុំ​ មេភូមិ បានយកញាតិរបស់អភិបាលស្រុក ឲ្យមេឃុំ មេភូមិ​ក្រុមប្រឹក្សាឃុំ​ ផ្តិតមេដៃគាំទ្រ​រឯកភាព​ដកលោក លឹម ប៊ុន​ហេង​ បើមេឃុំនិងមេភូមិណាមិនគាំទ្រ បានសេចក្តីថាប្រឆាំងនិងលោកសាយ គឹមឡម អភិបាល​ស្រុក​និងចាត់ការនៅពេលក្រោយ។ ទោះជាយ៉ាងណា ក៏មានស្នាមមេដៃពលរដ្ឋ គាំទ្រ មិនឲ្យមានការដកតំណែង​លោកលឹម ប៊ុន​ហេង​ ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុកស្ទោង​ផងដែរ។

ជុំវិញការលើកឡើងនេះ សារព័ត៌មានសៀមរាបប៉ុស្តិ៍មិនអាចទាក់ទងអភិបាលស្រុកស្ទោង លោកសាយ គឹមឡម ដើម្បីបំភ្លឺបាននៅឡើយទេដោយទូរស័ព្ទនៅក្រៅសេវា។

សូមរំលឹក ពលរដ្ឋបានប្ដឹងលោក​សាយ គឹមឡម
ទៅ​ សម្តេចក្រឡាហោមសរ ខេង ឧបនាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បីសុំឲ្យជួយអន្តរាគមន៍ ដល់ពួកគាត់ផងដែរ
ករណីលោកសាយ គឹមឡម គាបសង្កត់ប្រជាពលរដ្ឋ៕SRP នៅមានត