ខេត្តសៀមរាប៖យុវជនម្នាក់បានចងកសម្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨ និង៤០នាទី ថ្ងៃទី១០ ខែ១០ ឆ្នាំ ២០២១ នៅចំណុចដីឡូត៍ ខាងក្រោយផ្ទះ ភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាបខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សោម ប៊ុនលាភ អាយុ១៦ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។
ពាក់ព័ន្ធករណីសមត្ថកិច្ចនៅពុំទាន់ដឹងមូលហេតុ នៃការធ្វើអត្តឃាតសម្លាប់ខ្លួននៅឡើយទេ។
បើតាមសមត្ថកិច្ចសាកសពត្រូវបានក្រុមគ្រូពេទ្យចុះមកយកសំណាករកជំងឺកូវីដ-១៩ តែមិនមានជំងឺកូវីដនោះទេ៕SRP

