សម្ដេចតេជោ ហ៊ុន សែន៖ ទ្វារត្រូវបាន បិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ ពីរ ដែលប៉ុនប៉ងកាន់តំណែងនាយករដ្ឋមន្ត្រី

0

ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅមុននេះបន្តិចបានបង្ហោះសារថា៖ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។

សម្ដេចតេជោហ៊ុន សែន បន្តថា ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍សិក្សារៀបចំធ្វើសេចក្តីព្រាង
ច្បាប់វិសោនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។

សម្ដេចហ៊ុន សែន បានបញ្ជាក់ថាបើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ
ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធកម្មរដ្ឋធម្មនុញ្ញ ក្តីឬច្បាប់អង្គការក្តីត្រូវការ
សម្លេង២ភាគ៣ទើបអាចអនុម័តបាន៕SRP