មានជំងឺប្រចាំកាយ បុរសម្នាក់សម្រេចចិត្តសម្លាប់ខ្លួន

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានមចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅទី ៣០ ខែកញ្ញាឆ្នាំ ២០២១ ចំណុចដើមស្វាយ ស្ថិតនៅក្រុមទី២ ក្នុងភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ លៀម សុខ អាយុ៦២ឆ្នាំ។

តាមការបំភ្លឺពីឈ្មោះ ភោក តុំ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅជុំគ្នា មុខរបរកសិករ(ជាប្រពន្ធជនរងគ្រោះ) បានឲ្យដឹងថាប្ដីមានជំងឺប្រចាំកាយប្រហែលជាង១០ឆ្នាំ គឺ: ជំងឺរបេង,ជំងឺឬសដូងបាត, ឈឺសន្លាក់, ទឹកនោមផ្អែម, លើសឈាម, ព្យាបាលនៅមន្ទីរពេទ្យ និង ផឹកថ្នាំគ្រូខ្មែរ តែមិនធូរស្រាល។ មុនកើតហេតុរយ:ពេល៥ថ្ងៃជនរងគ្រោះ ថ្ងូរពោលប្រាប់់ក្រុមគ្រួសារថា ឪមិនរស់ទេ! មិនបាច់យកទៅមន្ទីរពេទ្យទេទុកលុយធ្វើបុណ្យ ហើយរាល់ថ្ងៃជនរងគ្រោះដេកឈឺនៅផ្ទះ កូនៗប្ដូរវេណគ្នាជួយមើលឪពុក។ ជាក់ស្ដែងនៅចន្លោះម៉ោងប្រហែលទៀបភ្លឺ ថ្ងៃនេះជនរងគ្រោះប្រាប់កូនឲ្យលើកគាត់ទៅដេកលើពូកក្នុងផ្ទះ ចំណែកកូនៗដេកខាងក្រៅ។ លុះព្រឹកបាត់ឪពុកពីផ្ទះក៏នាំគ្នាដើររក ស្រាប់តែប្រទះឃើញឪពុកចង.ក នៅខាងកើតផ្ទះនឹងខ្សែអង្រឹងសំប៉ែត ពណ៌ត្រេអ៉ី ចងភ្ជាប់នឹងមែកស្វាយ កំពស់២.៣៦ម៉ែត្រទាំងធុងប្រេត្រូ។

របាយការណ៍បានបន្តថាការពិនិត្យសាកសពជនរងគ្រោះ ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។ មូលហេតុមានវិបត្តិ ខ្លួនមានជំងឺមិនអាចព្យាបាលជា។គ្រូពេទ្យវាយតម្លៃថា: ជនរងគ្រោះស្លាប់ពុំមានកើតមេរោគកូវិដ-១៩ នោះទេ, តេស្តរកមេរោគកូវីត-19 (អវិជ្ជមាន) គឺ:ស្លាប់ដោយសាររឹតបំពង់ផ្លូវដង្ហើម៕SRP