ឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចឈើសុក្រមចំនួន៦សន្លឹក

ខេត្តបាត់ដំបង៖បុរសម្នាក់ឈ្មោះពៅ ប្រាថ្នាហៅ(ម៉ៅ) អាយុ៣៥ឆ្នាំមានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ត្រូវបានប៉ូលិសក្រុងបាត់ដំបង ករណីលួច។

មន្ត្រីប៉ូលិសក្រុងបាត់ដំបងបានថ្លែងប្រាប់ភ្នាក់ងារសៀមរាបប៉ុស្តិ៍នៅព្រឹកនេះថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទីទី២៨ ខែកញ្ញា ម្សិលមិញ ត្រង់ចំណុចក្រុមទី០២ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើសកម្មភាពលួចឈើចំនួន៦សន្លឹកប៉ុន្មានម៉ោងក្រោយមក។

មន្ត្រីប៉ូលិសបានបន្ថែមថា ដើមបណ្តឹងឈ្មោះពាញ រដ្ឋា ហៅ(អុង) ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្ដឹងករណីលួចឈើប្រភេទសុក្រមចំនួន៦សន្លឹករបស់ខ្លួន។

លោកពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានឲ្យថា ករណីនេះសមត្ថកិច្ចបានដកហូត វត្ថុតាងឈើសុក្រមចំនួន០៦សន្លឹកនិងពូថៅ១។

បច្ចុប្បន្ន ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត អនុវត្តតាមផ្លូវច្បាប់៕SRP ដោយប៊ុនថេត