ខេត្តសៀមរាប៖មនុស្សជិត១០នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនករណីល្មេីសវិធានការនឹងប្រេីប្រាស់សារធាតុញៀន ម្នាក់ប៉ូលិស និងអាជីវករលក់ដីឡូតិ៍ផងដែរ។
ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសៀមរាប ដឹកនាំផ្ទាល់ដោយលោកថា ដាលុច មេបញ្ជាការរងអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ នឹងបង្រ្កាបបទល្មើស និងលោកប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុងសៀមរាប សហការជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាប តាមការណែនាំពីលោកប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមបញ្ជា ព្រះរាជអជ្ញាសាលាដំបូងខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា ការចុះបង្រ្កាបករណីល្មេីសវិធានការរដ្ឋបាល(ជួបជុំផឹកស៊ី)នឹងប្រេីប្រាសនូវសារធាតុញៀននេះលទ្ធផលឃាត់ខ្លួនជនសង្ស័យមួយចំនួន៖ ១.ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាល។
២.ឈ្មោះ សន ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដីឡូត៍។ ៣.ឈ្មោះ គង់ រតនា ភេទស្រី អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ។ ៤.ឈ្មោះ ចាយ សុធា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ដីឡូតិ៍ ៥. ឈ្មោះ ទី សីហា ភេទប្រុស អាយុ៣២ឆ្នាំមុខរបរនៅផ្ទះ។ ទី៦និងទី៧ មិនត្រូវបានបង្ហាញឈ្មោះនោះទេ។
ប្រភពបានបន្តថា ប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖១.ម្សៅពណ៌សថ្លាសារធាតុញៀនK ចំនួន១កញ្ចប់តូច/២.ថ្នាំប្រភេទគ្រាប់សញ្ញាលេខ៥ចំនួន០១គ្រាប់ពណ៌ផ្កាឈូក/
៣.ថ្នាំគ្រាប់ក្រវីពណ៌ប្រផេះរូបខ្លាឃ្មុំចំនួនកន្លះគ្រាប់។ទូរស័ព្ទចំនួន១០គ្រឿង។
បច្ចុប្បន្ន:ជនសង្ស័យ នឹង វត្ថុតាងបានបញ្ជូនទៅការិយាលយ័ជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តនិតិវិធី៕SRP

