ខេត្តត្បូងឃ្មុំ៖លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុនី បានផ្ដល់អំណោយជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សម្រាប់សាងសង់អគារជាបន្ត ពិសេសប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងនោះសកម្មភាពបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ បង្ក្រាបបទល្មើសនានា ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការផ្ដល់អំណោយនៅព្រឹកមិញនេះតាមលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
លោកជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរ ដល់ទឹកចិត្តរបស់កម្លាំងកងរាជអាវុធហត្ថទូទាំងខេត្ត ដែលមានឆន្ទៈក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន ពិសេសបន្តលើភារកិច្ចការងារនេះ ឲ្យកាន់ខ្លាំងក្លាបន្ថែមទៀត ។
អភិបាលខេត្ត ក៏បានថ្លែងអំពាវនាវឲ្យកងកម្លាង ត្រូវតែបង្កើនការចូលរួមបង្ការទប់ស្កាត់ជំងឺ Covid-19 ឲ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេសសូមចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីជៀសផុតពីការឆ្លងនៃជំងឺ ដ៏ កាចសាហាវ នេះ។
ចំពោះអំណោយនាំយកទៅផ្តល់ជូននាឱកាសនោះរួមមាន ស៊ីម៉ង់ត៍ ៥០តោន អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៥០កេស ម៉ាស២៥០០ម៉ាស អាកុល៩០លីត្រ បន្លែធម្មជាតិ និងថវិកាមួយចំនួនផងដែរ៕SRP

