ខេត្តសៀមរាប៖ស្ត្រីម្នាក់បានប្ដឹងសមត្ថកិច្ចថាមានករណីចោរប្លន់យកលុយជាង២ ម៉ឺនដុល្លារ។ ក៏ប៉ុន្តែករណីនេះក្រោយពីមានការស្រាវជ្រាវរបស់ប៉ូលិសស្រុកប្រាសាទបាគង ទើបដឹងថាជារឿងប្រឌិតនោះទេ។
លោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងពាក្យបណ្តឹង ថាមានករណី ប្លន់យកទ្រព្យ សម្បត្តិអស់លុយចំនួន២២០០០ដុល្លា កាលពីយប់ថ្ងៃទី ២៣ខែ កញ្ញាឆ្នាំ ២០២១ ម្សិលមិញ នៅចំណុចភូមិតាភោគ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោកបានដឹកនាំកម្លាំងនគរបាលស្រុកសហការណ៍ ជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បើកការស៊ើបអង្កេត។
លោកលឹម សម្បត្តិ បានបន្តថា ក្រោយពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតពាក់ព័ន្ធជុំវិញករណីនេះជាលទ្ធផល គឺជាប្រឌិតនិងប្តឹងបំភ្លៃរឿងថាត្រូវគេប្លន់មូលហេតុ ចាយលុយលក់ដីអស់ខ្លាចប្តីខឹងតែប៉ុណ្ណោះ៕SRP

