ឃាត់ខ្លួនប្រុសស្រី៤៤នាក់ ករណីបង្ក្រាបខារ៉ាអូខេមួយកន្លែង

ឃាត់ខ្លួនប្រុសស្រី៤៤នាក់ ករណីបង្ក្រាបខារ៉ាអូខេមួយកន្លែង

ភ្នំពេញ៖មនុស្សប្រុសស្រី៤៤នាក់ រួមទាំងរថយន្តនិងម៉ូតូច្រើនគ្រឿងផង ត្រូវគណ:បញ្ជា ការខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួននិងដកហូត នាយប់ថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ ក្នុងពេលបង្ក្រាបខារ៉ាអូខេគ្រួសារនិងហាងថុលវាសនាម្ហូបស្រស់។

ទីតាំងខារ៉ាអូខេដែលបានបង្ក្រាបខាងលើនេះមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ដែលបើកដំណើរការល្មើសបម្រាមក្រសួងសុខា ភិបាល និងសេចក្តីសម្រេចរដ្ឋបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចក្នុងហេតុការបានអោយដឹងថា មនុស្សប្រុសស្រីដែលបានឃាត់ខ្លួនក្នុងចំណោម ៤៤នាក់ មានភ្ញៀវ១១នាក់។

ប្រភពបន្តថា ក្រៅពីឃាត់ខ្លួនប្រុសស្រី៤៤នាក់សមត្ថកិច្ចបានដកហូតសម្ភារ:រួមមាន.ម៉ូនីទរ័ KTV ៤ គ្រឿង.អាំភ្លឺមេក្រូ ៤គ្រឿង .ធុងបាស១១គ្រាប់.ម៉ូតូ២៣ គ្រឿងនិងឡាន៤គ្រឿង។ ចំពោះផ្លូវច្បាប់ថា បន្តនិតិវិធីយ៉ាងណានោះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់លំអិតនៅឡើយទេ៕SRP