ក្រោយកាប់សម្លាប់ប្រពន្ធ បុរសជាប្ដីរត់ទៅចងកនឹងដើមព្រីង

0

ខេត្តសៀមរាប៖បុរសជាប្ដីក្រោយពីបានកាប់សម្លាប់ប្រពន្ធរួចបានរត់ទៅចងកសម្លាប់ខ្លួននៅនឹងដើមព្រីង។

ជនសង្ស័យដែលបានសម្លាប់ប្រពន្ធហើយរត់ទៅចងក ឈ្មោះ ឆែម ទក អាយុ៣៤ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះជាប្រពន្ធដែលបានស្លាប់ឈ្មោះ សាន ចាន់ អាយុ២៧ឆ្នាំ។

យោងតាមរបាយការណ៍បានបង្ហាញថានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ សាន ចាន់ កំពុងនៅផ្ទះ ក៏មានទំនាស់ពាក្យសម្តី ជាមួយជនសង្ស័យ(ប្ដី) ជនសង្ស័យ ស្រវឹងស្រា បានយកពូថៅកាប់ត្រូវក្បាលផ្នែកខាងក្រោយ ២ពូថៅ បណ្តាលឲ្យស្លាប់តែម្ដង។

របាយការណ៍បានបន្តថា ក្រោយពីកាប់ប្រពន្ធឲ្យស្លាប់រួចបានដើរទៅកាប់ទៅលើឈ្មោះ ឃាន់ សុខាន់ ភេទស្រី ដែលកំពុងដេកលើអង្រឹងក្រោមផ្ទះគាត់ ចម្ងាយពីផ្ទះជនសង្ស័យ ៣០ម ត្រូវចំ ក ១ពូថៅបណ្តាលឲ្យរបួស ពេលនោះឈ្មោះ ឃាន ឆាត ភេទប្រុស ស្ទុះមកជួយក៏ត្រូវជនសង្ស័យ កាប់ត្រូវ ដៃឆ្វេង១ពូថៅ បណ្តាលឲ្យរបួស ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានកាន់ពូថៅរត់គេចខ្លួនបាត់។ ជនរងគ្រោះ២ នាក់ទៀតមានឈ្មោះ ១.ឈ្មោះ ឃាន សុខាន់ ភេទស្រី អាយុ៣០ឆ្នាំ , ២ឈ្មោះ ឃាន ឆាត ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកទាំងពីររស់នៅភូមិកើតហេតុខាងលើ។

បើតាមរបាយការណ៍បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចចម្រុះចុះស្រាវជ្រាវចាប់ជនសង្ស័យ រហូតដល់ម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ក៏រកឃើញជនសង្ស័យ ចងក ធ្វើអត្តឃាត សម្លាប់ខ្លួន ដោយចងកនិងខ្សែនីឡុងពណ៌ខៀវ នៅដើមព្រីងត្រង់ចំណុច នៅព្រៃវាលស្រែនៅខាងលិចផ្ទះជនរងគ្រោះ ប្រហែល ៥០០ម៉ត្រ៕SRP