ខេត្តសៀមរាប៖លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចស ខេង បានអញ្ជើញប្រកាសលោកតេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ជាស្នងការថ្មី។
ពិធីប្រកាសធ្វើឡើងថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តនិងលោកទៀ សីហា អភិបាលខេត្តសៀមរាប នឹងត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល និងការធ្វើតេស្តរហ័ស (Rapid Test ) សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។
សូមជម្រាបថាកាលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោកតេង ច័ន្ទណាត ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែននគរបាលចរាចណ៍ ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជំនួសលោកទិត្យ ណារ៉ុង ដែលត្រូវចូលនិវត្តន៍៕SRP