លោក វ៉ាង យី អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា

លោក វ៉ាង យី អះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖សម្តេច ហ៊ុន សែន បានលើកបញ្ហាកសិផល ជាមួយ លោក វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមៀនប៉ៃលិនជាដើម។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្តេចតេជោ ថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ។

លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។

លោកអះអាងថា ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា។

 

ការលើកឡើងរបស់លោកលោក វ៉ាង យី និង​ សម្តេចហ៊ុន សែន នាល្ងាច ថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ក្នុងឱកាសជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

បើតាមសម្តេច ហ៊ុន សែន មានប្រសាសន៍ថា ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ ពីទីផ្សាររបស់ចិន។រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជាមួយនឹងការប្តេជ្ញា
ជួយពីមិត្តចិន៕SRP