ចាប់ខ្លួនក្មេងស្ទាវ១០នាក់ ករណីហិង្សារហូតដល់ស្លាប់

0

ខេត្តបាត់ដំបង៖ក្មេងស្ទាវចំនួន​ ១០​ នាក់​ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបងចាប់ខ្លួន ពាក់ព័ន្ធប្រើហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ ដោយសារ​មរណភាពនៃ​​ជនរងគ្រោះ​។

ការចាប់ខ្លួនធ្វើឡើង នៅ​ថ្ងៃទី​ ៦​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ ម្សិលមិញ នៅ​ចំណុច​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​ ដោយក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប។

លោក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានឲ្យដឹងថា៖ជនសង្ស័យ៖
ឈ្មោះ​ ថាវ​ វុត្ថា​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាតន់​ សង្កាត់​ព្រែកព្រះស្តេច​ ក្រុង​បាត់ដំបង​​។

២ឈ្មោះ​ សែម​ វិរ:​ ភេទប្រុស​ អាយុ​១៨​ឆ្នាំ​ មានទីលំនៅ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង។

៣ឈ្មោះ​ មាស​ គ្រឹស្នា​ ហៅ​ បារាំង​ ភេទប្រុស​ អាយុ​១៩​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​រំចេក៤​ សង្កាត់​រតនៈ​​។

៤ឈ្មោះ​ វី​ ចិន្តា​ ហៅ​ ខ្មៅ​ ភេទប្រុស​ អាយុ​ ១៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ត្រាង​ ឃុំ​អូរតាគី​ ស្រុក​ថ្មគោល​​។

៥ឈ្មោះ​ ដៀប​ សុខឡេង​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​​។

៦ ឈ្មោះ​ លី​ ថុនា​ ភេទប្រុសអាយុ​ ២៣​ ឆ្នាំ​ មានទីលំនៅ​ភូមិ​គោកក្តួច​ ឃុំ​តាពូង​ ស្រុក​ថ្មគោល​​។

៧ឈ្មោះ​ សុក​ ប៊ុន​ទិត្យ​ ភេទប្រុសអាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង។

៨ឈ្មោះ​ វ៉ាន់​ ហុកហេង​ ហៅ​ស្រួច​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​​។

៩ ឈ្មោះ​ ឆិល​ ឡង់ឌី​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​ ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង។

១០ឈ្មោះ​ សឺន​ សិទ្ធិ​សក័​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ អូរតាគាំ​២​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង។

សូមជម្រាបថាកាល​ពី​ថ្ងៃទី​ ០៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ប្រហែល​ ២២និង៤០​ នាទី​ នៅ​ចំណុច​ ក្រុមទី​២២​ ​ភូមិ​អញ្ចាញ​ សង្កាត់​អូរចារ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​២​ ក្រុមបាន​ធ្វេី​សកម្មភាព​ ប្រេីប្រាស់​កាំបិត​ ដំបង​ និង​ ដុំថ្ម​ កាប់​ វាយ​ និង​គប់​ទៅ​លេី​ ជនរងគ្រោះ​ឈ្មោះ​ អ៊ាង​ វិសាល​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ ទួលតាឯក​ សង្កាត់​ ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ បណ្តាល​ឲ្យ​ ស្លាប់​ នៅ​ពេល​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

ករណីនេះសមត្ថកិច្ច ដកហូត វត្ថុតារួម​មាន​៖​ដំបង​ដែក​មាន​រាង​បួន​ជ្រុង​ ប្រវែង​៧០សង់ទីម៉ែត្រ​១​ដេីម​។ កាំបិត​ដែក​ មាន​ដង​ឈេី​ ប្រវែង​៩០​សង់ទីម៉ែត្រ​ ១​ដេីម។
ម៉ូតូ​ម៉ាក​ហុងដា​ វេវ​ពណ៌ស​ គ្មា​ន​ស្លាកលេខ​១​គ្រឿង​។

បច្ចុប្បន្ន​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និងនគរ​បាល​ក្រុង​បាត់ដំបង​ តាមការណែនាំពី​លោក សាត​ គឹមសាន​ ស្នងការ​ ស្នងការខេត្តបាត់ដំបង​ ក្រោមបញ្ជារបស់លោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​៕SRP