បុរសម្នាក់ ស្រវឹងស្រា ចុះបេះឈូក បណ្តាលអោយលង់ទឹកស្លាប់

0

ខេត្តសៀមរាប៖បុរសម្នាក់បានលង់ទឹកស្លាប់ខណៈចុះទៅបេះឈូក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២១ ស្ថិតភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធិក ប៉ិក អាយុ ៥៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដែ ស្រុកអង្គរធំ។ មូលហេតុ ដោយផឹកស្រាស្រវឹងចុះទឹកត្រពាំងបេះឈូកបណ្តាលអោយលង់ទឹកស្លាប់តែម្ដង។ ករណីនេះពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP