ក្មេងប្រុសអាយុ១៤ឆ្នាំ រំលោភក្មេងស្រីអាយុ៥ឆ្នាំ ក្នុងបន្ទប់ទឹក

0

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់មានអាយុ១៤ឆ្នាំ បានរំលោភក្មេងស្រីអាយុទើបតែ៥ឆ្នាំ នៅក្នុងបន្ទប់ទឹក។ របាយការណ៍របស់សមត្ថកិច្ចបានញ្ជាក់ថាវេលាម៉ោង០៤ល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅចំណុច ក្នុងបន្ទប់ទឹក ស្ថិតនៅភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

របាយការណ៍បន្តថាករណីរំលោភសេពសន្ធវ:លើអនិតិជននេះ  បង្កឡើងដោយជនសង្ស័យឈ្មោះគុន សុគាន អាយុ១៤ឆ្នាំ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ខាងលើ។ ចំណែក ជនរងគ្រោះ មានឈ្មោះ អ. ណ.វ អាយុ០៥ឆ្នាំ មានទីលំនៅភូមិ.ឃុំ ជាមួយគ្នា។ ករណីនេះជនសង្ស័យត្រូវបាននគរបាលស្រុកសូទ្រនិគម ឃាត់ខ្លួននឹងកសាងសំណុំរឿង តាមនីតិវិធី៕SRP