គ្រួសារជួបគ្រោះអគ្គិភ័យឆេះផ្ទះ នៅស្រុកស្ទឹងត្រង់ ទទួលបានអំណោយមនុស្សធម៌​កាកបាទក្រហម​

0

ខេត្តកំពង់ចាម​៖ស្ត្រី​ឈ្មោះ​ ញ៉ សុខគា អាយុ ៣៩ឆ្នាំ ដែលបានរងគ្រោះ ដោយអគ្គិភ័យឆេះផ្ទះ ២ខ្នង ទំហំ ៦ម×១២ម ធ្វើពីឈើ ប្រក់ក្បឿង កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២១ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មូលហេតុដោយសារ តែឈ្មោះ បូ សុផា អាយុ ៤១ឆ្នាំ ត្រូវជាប្តី ញៀនថ្នាំ ញៀនស្រា បង្កជម្លោះ ហើយដុតបំផ្លាញផ្ទះខ្លួនឯង បណ្ដាល​ឲ្យ​ឆេះខូចខាតទាំងស្រុង បានទទួលមនុស្សធម៌ ពីសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម។

ការទទួលបានអំណោយ នៅព្រឹកមិញនេះ តាមរយៈ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្តកំពង់ចាម​។

លោកជំទាវ ប៉ាង ដានី បានអំពាវនាវប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល “៣កុំ ៣ការពារ និងដើម្បីចៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុស ដែលតា បម្លែងថ្មី កូវីដ-១៩ ។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៥០គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី១កេស តង់ធំ១ ឃីត ១ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត៨ សម្ភារផ្ទះបាយ សម្ភារដំណេក  និងថវិកាចំនួន១លានរៀល។

ដោយឡែក លោក វង្ស ប៊ុន វិសុទ្ធ ឧបត្ថម្ភថវិកា ១លានរៀល និង អនុសាខា ស្រុកស្ទឹងត្រង់ បានផ្តល់ជូន នូវអង្ករ ៥០គក្រ មី ១កេស និងថវិកា ១០០.០០០រៀល ផងដែរ៕SRP